វិធីកម្ចាត់ស្នាមមុននិងជាតិខ្លាញ់នៅលើផ្ទៃមុខ


     
    សម្រាប់អ្នកដែលមានបញ្ហាផ្ទៃមុខខ្លាញ់និងមានស្នាមពីការកើតមុន ថ្ងៃនេះខ្ញ៊ំសូមណែនាំពីវិធីសាសងាយៗបែបធម្មជាតិក្នុងការកម្ចាត់បញ្ហាទាំង២នេះ។ នេះជាវិធីធ្វើសូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
               
               *គ្រឿងផ្សំ៖
  
    » ម្សៅរមាត ១ ចុងស្លាបព្រាបាយ

   
   » ជេលបន្ទាលកន្ទុយក្រពើ ២ ចុងស្លាបព្រាបាយ

               
               *វិធីធ្វើ៖
    
    យកគ្រឿងផ្សំទាំងពីរមកលាយចូលគ្នាអោយសព្វ។
    
    បន្ទាប់មកយកល្បាយដែលលាយហើយមកលាបអោយពេញផ្ទៃមុខ ទុកចោលរយៈពេល ១៥ ទៅ ២០ នាទី រួចលាងមុខចេញជាមួយទឹកក្តៅអ៊ុនៗជាកាស្រេច។
    
    អនុវត្តវិធីនេះមួយសប្តាហ៍២ដងនោះលោកអ្នកនិងទទួលបានលទ្ធផលជាទីគាប់ចិត្ត ព្រោះបន្ទាលកន្ទុយក្រពើមានផ្ទុកសារធាតុ Auxin និង Gibberellins ដែលជួយបណ្តុះកោសិកាស្បែកចាស់ដែលមានរបួសអោយដុះថ្មីឡើងវិញ ចំណែកឯរមាតមសនតួនាទីកម្ចាត់ចោលនូវមុន ជួយអោយស្បែកក្មេងជាងវ័យ ពិសេសជួយកម្ចាត់ជាតិខ្លាញ់បានល្អបំផុត៕
    

    
     

Comments